16 គេក៏ចេញទៅនៅពេលថ្ងៃត្រង់ ឯបេន-ហាឌាឌ់ និងពួកស្តេចរងទាំង៣២អង្គ ដែលមកជួយទ្រង់ គេកំពុងតែសោយស្រាស្រវឹង នៅក្នុងពន្លា
17 ហើយពួកពលទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មានក៏នាំមុខចេញទៅ បេន-ហាដាឌ់ក៏ចាត់ម្នាក់ឲ្យទៅក្រៅមើល អ្នកនោះមកទូលដល់ទ្រង់វិញថា មានពួកមនុស្សចេញពីក្រុងសាម៉ារីមកហើយ
18 នោះទ្រង់បង្គាប់ថា ទោះបើគេចេញមកដោយមេត្រី ឬដោយចង់ធ្វើសង្គ្រាមក៏ដោយ គង់តែត្រូវចាប់គេមកទាំងរស់ដែរ
19 យ៉ាងនោះពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន និងកងទ័ពដែលទៅតាមក្រោយក៏ចេញពីទីក្រុងទៅ
20 គ្រប់គ្នាក៏សំឡាប់ខ្មាំងសត្រូវដែលតនឹងខ្លួន ដូច្នេះ ពួកស៊ីរីគេបែកខ្ញែករត់ទៅ ហើយពួកអ៊ីស្រាអែលក៏ដេញតាមឯបេន-ហាឌាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ជិះសេះរត់រួចជាមួយនឹងពួកទ័ពសេះ
21 នេះគឺស្តេចអ៊ីស្រាអែល ទ្រង់ចេញទៅវាយទាំងពួកទ័ពសេះ និងរទេះចំបាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។
22 រួចមក ហោរានោះក៏ចូលទៅឯស្តេចអ៊ីស្រាអែលទូលថា សូមទ្រង់ទៅចំរើនកំឡាំងឡើង ហើយខំប្រឹងមើលការដែលទ្រង់ធ្វើ ដ្បិតដល់ចូលឆ្នាំថ្មី ស្តេចស៊ីរីនឹងឡើងមកច្បាំងនឹងទ្រង់ទៀត។