១ ពង្សាវតារក្សត្រ 20:23-29 KHOV

23 ឯ​ពួក​ជំនិត​ខាង​ស្តេច​ស៊ីរី​គេ​ទូល​ស្តេច​របស់​ខ្លួន​ថា ព្រះ​របស់​គេ​ជា​ព្រះ​នៃ​ភ្នំ បាន​ជា​ម្តង​នេះ​គេ​ពូកែ​ជាង​យើង​រាល់​គ្នា ដូច្នេះ សូម​យើង​រាល់​គ្នា​ត​នឹង​គេ​នៅ​ស្រុក​វាល​ចុះ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​ពូកែ​ជាង​គេ​វិញ

24 ហើយ​ត្រូវ​ធ្វើ​ដូច្នេះ គឺ​ត្រូវ​ដក​ពួក​ស្តេច​ទាំង​ប៉ុន្មាន​ពី​ចំណែក​របស់​ទ្រង់​ចេញ ហើយ​តាំង​ឲ្យ​មាន​មេ‌ទ័ព​ឡើង​ជំនួស​វិញ

25 រួច​សូម​លើក​ពល‌ទ័ព ឲ្យ​ស្មើ​នឹង​ពល‌ទ័ព​ដែល​ទើប​នឹង​បាត់​នោះ គឺ​ចំនួន​សេះ​ស្មើ​គ្នា និង​ចំនួន​រទេះ​ក៏​ស្មើ​គ្នា នោះ​យើង​រាល់​គ្នា​នឹង​ច្បាំង​នឹង​គេ​នៅ​ស្រុក​វាល ប្រាកដ​ជា​យើង​នឹង​មាន​កំឡាំង​ជាង​គេ ទ្រង់​ក៏​យល់​ព្រម​តាម​ពាក្យ​គេ ហើយ​បាន​ធ្វើ​ដូច្នោះ។

26 លុះ​ដល់​ចូល​ឆ្នាំ​ថ្មី បេន-ហា‌ដាឌ់​ក៏​ត្រួត​មើល​ពួក​ទ័ព​ស៊ីរី ហើយ​ឡើង​ទៅ​ដល់​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល

27 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​មាន​គេ​ត្រួត‌ត្រា​មើល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ​ដែរ រួច​គេ​ចេញ​ទៅ​ទាស់​នឹង​ពួក​ស៊ីរី ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បោះ​ទ័ព​ទល់​មុខ​នឹង​ពួក​ស៊ីរី ដូច​ជា​កូន​ពពែ​២​ហ្វូង​យ៉ាង​តូច តែ​ពួក​ស៊ីរី គេ​នៅ​ពេញ‌ពាស ក្នុង​ស្រុក​នោះ

28 គ្រា​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់ បាន​ចូល​មក​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ពួក​ស៊ីរី​បាន​និយាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​នៃ​ភ្នំ មិន​មែន​ជា​ព្រះ​នៃ​ស្រុក​វាល​ទេ បាន​ជា​អញ​នឹង​ប្រគល់​ហ្វូង​ទ័ព​ធំ​ទាំង​នេះ មក​ក្នុង​កណ្តាប់​ដៃ​ឯង ហើយ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

29 គេ​ក៏​បោះ​ទ័ព​ប្រទល់​មុខ​គ្នា​អស់​៧​ថ្ងៃ ដល់​ថ្ងៃ​ទី​៧ នោះ​គេ​ចូល​ត‌យុទ្ធ​គ្នា ក្នុង​១​ថ្ងៃ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​សំឡាប់​ពួក​ពល​ថ្មើរ​ជើង​របស់​សាសន៍​ស៊ីរី អស់​១​សែន​នាក់