1 រីឯណាបោត ជាអ្នកស្រុកយេសរាល គាត់មានចំការទំពាំងបាយជូរ នៅស្រុកយេសរាល ជិតបង្កើយនឹងដំណាក់អ័ហាប់ ជាស្តេចនៃក្រុងសាម៉ារី
2 ហើយក្រោយការទាំងនោះមក អ័ហាប់ក៏មានព្រះបន្ទូលនឹងណាបោតថា ចូរឲ្យចំការទំពាំងបាយជូររបស់ឯងមកយើងចុះ ដើម្បីឲ្យយើងបានធ្វើច្បារបន្លែ ដ្បិតនៅជិតដំណាក់របស់យើង យើងនឹងឲ្យចំការ១ល្អជាងដល់ឯង ឬបើឯងចូលចិត្តនឹងប្រាក់ នោះយើងនឹងឲ្យតាមដំឡៃចំការនោះវិញ
3 តែណាបោតទូលតបថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យទូលបង្គំថ្វាយមរដករបស់ពួកអយ្យកោទូលបង្គំ ដល់ព្រះករុណាឡើយ
4 អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា ទូលបង្គំមិនថ្វាយមរដករបស់ពួកអយ្យកោទូលបង្គំ ដល់ព្រះករុណាទេ ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។
5 ឯយេសិបិល ជាភរិយាទ្រង់ ក៏មកទូលសួរថា ហេតុអ្វីបានជាព្រួយព្រះទ័យ មិនសោយព្រះស្ងោយដូច្នេះ