25 រីឯអ័ហាប់ គ្មានអ្នកណាមួយឲ្យដូចទ្រង់ ដែលបានលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិល ជាភរិយាបានញុះញង់នោះទេ
26 ទ្រង់បានប្រព្រឹត្តបែបគួរស្អប់ខ្ពើមណាស់ ដោយគោរពប្រតិបត្តិតាមអស់ទាំងរូបព្រះ តាមគ្រប់ទាំងទំនៀមរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
27 កាលអ័ហាប់បានឮពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រទ្រង់ រួចស្លៀកសំពត់ធ្មៃវិញ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ
28 នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់អេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា
29 ឯងបានឃើញឬទេ អ័ហាប់បន្ទាបខ្លួននៅមុខអញហើយ ដូច្នេះ ដោយព្រោះបានបន្ទាបខ្លួននៅមុខអញ នោះអញមិននាំសេចក្តីវេទនានោះ មកក្នុងគ្រាព្រះជន្មទ្រង់ទេ គឺអញនឹងនាំសេចក្តីវេទនានោះ មកលើជំនួរវង្សទ្រង់ក្នុងគ្រានៃបុត្រទ្រង់វិញ។