3 តែណាបោតទូលតបថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យទូលបង្គំថ្វាយមរដករបស់ពួកអយ្យកោទូលបង្គំ ដល់ព្រះករុណាឡើយ
4 អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា ទូលបង្គំមិនថ្វាយមរដករបស់ពួកអយ្យកោទូលបង្គំ ដល់ព្រះករុណាទេ ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។
5 ឯយេសិបិល ជាភរិយាទ្រង់ ក៏មកទូលសួរថា ហេតុអ្វីបានជាព្រួយព្រះទ័យ មិនសោយព្រះស្ងោយដូច្នេះ
6 ទ្រង់មានព្រះបន្ទូលតបថា គឺពីព្រោះអញបាននិយាយនឹងណាបោត ជាអ្នកស្រុកយេសរាលថា ចូរលក់ចំការទំពាំងបាយជូរឯងមកឲ្យយើង ឬបើឯងចូលចិត្ត នោះយើងនឹងឲ្យចំការ១ផ្សេងទៀតប្តូរនឹងចំការនេះ តែវាឆ្លើយមកថា ទូលបង្គំមិនថ្វាយចំការទូលបង្គំដល់ទ្រង់ទេ
7 នោះយេសិបិល ជាភរិយា ក៏ទូលថា ឥឡូវនេះ ទ្រង់សោយរាជ្យនៅនគរអ៊ីស្រាអែលមិនមែនឬ សូមតើនឡើង សោយព្រះស្ងោយទៅ ឲ្យព្រះទ័យបានរីករាយសប្បាយចុះ ខ្ញុំម្ចាស់នឹងថ្វាយចំការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាលដល់ទ្រង់
8 នោះព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុង ជាមួយនឹងណាបោត
9 ក្នុងសំបុត្រនោះ ព្រះនាងបង្គាប់ថា ចូរប្រកាសប្រាប់ឲ្យមានបុណ្យត្រណម ហើយតាំងណាបោត ឲ្យអង្គុយនៅលើទីដ៏ប្រសើរកណ្តាលពួកជន