១ ពង្សាវតារក្សត្រ 22:41-47 KHOV

41 រីឯ​នៅ​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល នោះ​យ៉ូសា‌ផាត ជា​កូន​អេសា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​យូដា

42 កាល​យ៉ូសា‌ផាត​ចាប់​តាំង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​អ័ស៊ូបា បុត្រី​ស៊ីលហ៊ី

43 ទ្រង់​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​អេសា ជា​ព្រះ‌បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ គឺ​បាន​ប្រព្រឹត្ត​សេចក្តី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ប៉ុន្តែ​មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ពួក​បណ្តា‌ជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ

44 យ៉ូសា‌ផាត​ទ្រង់​ក៏​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អ៊ីស្រា‌អែល​ដែរ។

45 រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសា‌ផាត និង​អំណាច​ដែល​ទ្រង់​បាន​សំដែង ហើយ​ពី​ការ​សង្គ្រាម​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

46 ឯ​សំណល់​ពួក​កូន​ជឹង ដែល​នៅ​សល់ ពី​ក្នុង​រាជ្យ​អេសា ជា​ព្រះ‌បិតា នោះ​ទ្រង់​ក៏​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ

47 គ្រា​នោះ នៅ​ស្រុក​អេដំម​គ្មាន​ស្តេច​ទេ មាន​តែ​អ្នក​តំណាង​រាជ‌ការ ដែល​កាន់‌កាប់​ត្រួត‌ត្រា​ប៉ុណ្ណោះ