១ ពង្សាវតារក្សត្រ 22:46-52 KHOV

46 ឯ​សំណល់​ពួក​កូន​ជឹង ដែល​នៅ​សល់ ពី​ក្នុង​រាជ្យ​អេសា ជា​ព្រះ‌បិតា នោះ​ទ្រង់​ក៏​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ

47 គ្រា​នោះ នៅ​ស្រុក​អេដំម​គ្មាន​ស្តេច​ទេ មាន​តែ​អ្នក​តំណាង​រាជ‌ការ ដែល​កាន់‌កាប់​ត្រួត‌ត្រា​ប៉ុណ្ណោះ

48 យ៉ូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​នឹង​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ពី​ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ​វិញ

49 គ្រា​នោះ អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ក៏​ទូល​ដល់​យ៉ូសា‌ផាត​ថា សូម​ឲ្យ​ពួក​បំរើ​ទូល‌បង្គំ បាន​ចុះ​នាវា​ទៅ​ជា​មួយ​នឹង​ពួក​បំរើ​ទ្រង់​ផង តែ​យ៉ូសា‌ផាត​ទ្រង់​មិន​ព្រម​ទេ

50 រួច​មក​យ៉ូសា‌ផាត​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ក្នុង​ក្រុង​របស់​ដាវីឌ ជា​អយ្យកោ រួច​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

51 ឯ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី លើ​ពួក​អ៊ីស្រា‌អែល ក្នុង​ឆ្នាំ​ទី​១៧​នៃ​រាជ្យ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​បាន​២​ឆ្នាំ

52 ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ក៏​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បិតា និង​ព្រះ‌មាតា​ទ្រង់ ហើយ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​នោះ​ដែរ