១ ពង្សាវតារក្សត្រ 3:1-4 KHOV

1 ឯ​សាឡូ‌ម៉ូន ទ្រង់​ចង​ញាតិ‌ពន្ធ​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដោយ​យក​បុត្រី​ផារ៉ោន​ធ្វើ​ជា​ភរិយា ហើយ​នាំ​នាង​មក​ក្នុង​ក្រុង​ដាវីឌ ទាល់​តែ​ទ្រង់​បាន​សង់​ដំណាក់​របស់​ទ្រង់ និង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កំផែង​ជុំវិញ​ក្រុង​យេរូ‌សាឡិម​រួច​ជា​ស្រេច

2 នៅ​គ្រា​នោះ បណ្តា‌ជន​គេ​ថ្វាយ​យញ្ញ‌បូជា នៅ​តែ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ពី​ព្រោះ​មិន​ទាន់​បាន​ស្អាង​ព្រះ‌វិហារ​ណា ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៅ​ឡើយ

3 រីឯ​សាឡូ‌ម៉ូន ទ្រង់​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ជា​ព្រះ‌វរ‌បិតា​ទ្រង់ វៀរ​តែ​ការ​ដែល​ថ្វាយ​យញ្ញ‌បូជា នឹង​ដុត​កំញាន នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​ប៉ុណ្ណោះ។

4 ស្តេច​សាឡូ‌ម៉ូន ទ្រង់​ក៏​យាង​ទៅ​ឯ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ពី​ព្រោះ​ទី​ខ្ពស់​នោះ ជា​ទី​យ៉ាង​ប្រសើរ​វិសេស​ជាង​គេ ទ្រង់​បាន​ថ្វាយ​ដង្វាយ​ដុត​អស់​១​ពាន់ នៅ​លើ​អាស‌នា​នៅ​ទី​នោះ