១ ពង្សាវតារក្សត្រ 3:15-21 KHOV

15 រួច​សាឡូ‌ម៉ូន​ក៏​តើន​ឡើង ហើយ​មើល នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្តា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។

16 ក្រោយ​ត​មក មាន​ស្រី​សំផឹង​២​នាក់​បាន​មក​ឈរ​នៅ​ចំពោះ​ស្តេច

17 នាង​១​ទូល​ថា បពិត្រ​ព្រះ‌អម្ចាស់​អើយ ខ្ញុំ​ម្ចាស់ និង​ស្ត្រី​នៅ​ផ្ទះ​ជា​មួយ​គ្នា យើង​ខ្ញុំ​ទាំង​២​បាន​សំរាល​កូន​នៅ​ផ្ទះ​នោះ

18 កាល​ខ្ញុំ​ម្ចាស់​សំរាល​កូន​មក​បាន​៣​ថ្ងៃ នោះ​ស្ត្រី​នេះ​ក៏​សំរាល​មក​ដែរ យើង​ខ្ញុំ​ទាំង​២​នៅ​ជា​មួយ​គ្នា ឥត​មាន​អ្នក​ដទៃ​ណា​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ មាន​តែ​យើង​ខ្ញុំ​២​នាក់​ប៉ុណ្ណោះ

19 ជួន​ជា​នៅ​វេលា​យប់​១ កូន​របស់​នាង​នេះ​បាន​ស្លាប់​ទៅ ដោយ​ម្តាយ​បាន​ដេក​សង្កិន​លើ

20 ដល់​ពាក់​កណ្តាល​អធ្រាត្រ កាល​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់​កំពុង​តែ​ទទួល​ទាន​ដំណេក​លក់ នោះ​នាង​ក្រោក​ឡើង​យក​កូន​ខ្ញុំ​ម្ចាស់​ពី​ខាង​ខ្ញុំ​ម្ចាស់​ទៅ​បី ហើយ​ដាក់​កូន​ស្លាប់​របស់​នាង​នែប​នៅ​ទ្រូង​ខ្ញុំ​ម្ចាស់​វិញ

21 លុះ​ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ក្រោក​ឡើង​នឹង​បំបៅ​កូន នោះ​មើល វា​បាន​ស្លាប់​ហើយ ប៉ុន្តែ​ដល់​ភ្លឺ​ឡើង នោះ​ខ្ញុំ​ម្ចាស់​បាន​ពិនិត្យ​មើល​ទៅ ឃើញ​ថា​មិន​មែន​ជា​កូន​ដែល​ខ្ញុំ​ម្ចាស់​បង្កើត​ទេ