19 ជួនជានៅវេលាយប់១ កូនរបស់នាងនេះបានស្លាប់ទៅ ដោយម្តាយបានដេកសង្កិនលើ
20 ដល់ពាក់កណ្តាលអធ្រាត្រ កាលខ្ញុំម្ចាស់ ជាបាវបំរើទ្រង់កំពុងតែទទួលទានដំណេកលក់ នោះនាងក្រោកឡើងយកកូនខ្ញុំម្ចាស់ពីខាងខ្ញុំម្ចាស់ទៅបី ហើយដាក់កូនស្លាប់របស់នាងនែបនៅទ្រូងខ្ញុំម្ចាស់វិញ
21 លុះព្រឹកឡើង កាលខ្ញុំម្ចាស់ក្រោកឡើងនឹងបំបៅកូន នោះមើល វាបានស្លាប់ហើយ ប៉ុន្តែដល់ភ្លឺឡើង នោះខ្ញុំម្ចាស់បានពិនិត្យមើលទៅ ឃើញថាមិនមែនជាកូនដែលខ្ញុំម្ចាស់បង្កើតទេ
22 ស្ត្រី១ទៀតនោះក៏ឆ្លើយកាត់ទៅថា ទេ មិនមែនដូច្នោះទេ គឺកូនដែលរស់នៅ នោះជាកូនរបស់អញ ហើយកូនដែលស្លាប់ទៅជាកូនរបស់ឯងវិញ តែស្រីនេះប្រកែកថា មិនមែនឡើយ គឺកូនដែលស្លាប់ជាកូនរបស់ឯង ហើយកូនដែលរស់នៅនេះជាកូនរបស់អញវិញ ស្ត្រីទាំង២បានជជែកគ្នាយ៉ាងនោះនៅចំពោះស្តេច។
23 ឯស្តេចទ្រង់មានព្រះបន្ទូលថា នាង១ថា កូនរស់នេះ ជាកូនរបស់អញ ហើយកូនស្លាប់ជាកូនរបស់ឯង ហើយ១ទៀតថា មិនមែនដូច្នោះទេ គឺកូនស្លាប់ជារបស់ឯង ហើយកូនរស់ជារបស់អញវិញ
24 រួចស្តេចទ្រង់បង្គាប់ថា ចូរយកដាវ១មកណេះ នោះគេក៏យកដាវ១មកនៅចំពោះស្តេច
25 ទ្រង់មានព្រះបន្ទូលថា ចូរកាប់កូនដែលនៅរស់នោះជា២ភាគទៅ ចែក១ចំហៀងឲ្យដល់ស្ត្រីនេះ ហើយ១ចំហៀងទៀតដល់ស្ត្រីនោះ