25 ទ្រង់មានព្រះបន្ទូលថា ចូរកាប់កូនដែលនៅរស់នោះជា២ភាគទៅ ចែក១ចំហៀងឲ្យដល់ស្ត្រីនេះ ហើយ១ចំហៀងទៀតដល់ស្ត្រីនោះ
26 ដូច្នេះ ស្ត្រីដែលជាម្តាយនៃកូនដែលរស់ក៏ទូលដល់ស្តេច ដោយមានចិត្តអាណិតអាល័យដល់កូនខ្លួនថា ឱព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមប្រទានកូនរស់ទៅគេចុះ សូមកុំឲ្យតែសំឡាប់ឡើយ តែស្ត្រី១នោះថា កូននេះមិនត្រូវបានជារបស់ឯងឬរបស់អញឡើយ ត្រូវពុះជា២ទៅ
27 ដូច្នេះ ស្តេចទ្រង់ក៏មានព្រះបន្ទូលឆ្លើយឡើងថា ចូរឲ្យកូនរស់នោះទៅនាងដើមចុះ កុំសំឡាប់វាឡើយ ដ្បិតនាងនោះជាម្តាយពិត
28 ឯជនជាតិអ៊ីស្រាអែលទាំងអស់គ្នា ក៏ឮពីបែបដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ដោយយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សំរាប់នឹងសំរេចសេចក្តីយុត្តិធម៌។