១ ពង្សាវតារក្សត្រ 4:2-8 KHOV

2 ហើយ​ទ្រង់​មាន​ពួក​អ្នក​ដែល​ជា​ប្រធាន ដូច​កត់​ទុក​នេះ គឺ​អ័សារា កូន​សាដុក លោក​ជា​សំដេច​សង្ឃ

3 អេលី‌ហូ‌រែប និង​អ័ហ៊ីយ៉ា កូន​ស៊ីសា ជា​ស្មៀន‌ហ្លួង យេហូ‌សា‌ផាត កូន​អ័ហ៊ី‌លូឌ ជា​អ្នក​តែង​ពង្សាវតារ

4 បេណាយ៉ា កូន​យេហូ‌យ៉ាដា ជា​មេ‌ទ័ព សាដុក និង​អ័បៀ‌ថើរ​ជា​សង្ឃ

5 អ័សារា កូន​ណាថាន់ ជា​ចាង‌ហ្វាង​លើ​ពួក​សេនាបតី សាប៊ុត កូន​ណាថាន់ ជា​រដ្ឋ‌នាយក ហើយ​ជា​មិត្រ​សំឡាញ់​នឹង​ស្តេច

6 អ័ហ៊ីសា ជា​ឧកញ៉ា​វាំង អ័ដូ‌នី‌រ៉ាម កូន​អាប់ដា ជា​មេ​កំណែន។

7 សាឡូ‌ម៉ូន​ទ្រង់​ក៏​មាន​នាយក​១២​នាក់ ត្រួត​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ជា​អ្នក​សំរាប់​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច និង​ពួក​ដំណាក់​ទ្រង់ ម្នាក់ៗ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​អស់​១​ខែ​ក្នុង​១​ឆ្នាំ

8 ឯ​ឈ្មោះ​នៃ​លោក​ទាំង​នោះ​ដូច​មាន​នៅ​ខាង​ក្រោម​នេះ គឺ​បេន-ហ៊ើរ នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​១