១ ពង្សាវតារក្សត្រ 4:25-31 KHOV

25 ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល គេ​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ គ្រប់​គ្នា​នៅ​ក្រោម​ទ្រើង​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ដរាប​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូ‌ម៉ូន

26 ទ្រង់​ក៏​មាន​រោង​សំរាប់​សេះ​៤​ម៉ឺន ដែល​ទឹម​រទេះ​ចំបាំង ហើយ​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់

27 ឯ​ពួក​នាយក​ទាំង​នោះ គេ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ស្តេច​សាឡូ‌ម៉ូន និង​អស់​ពួក​អ្នក​ដែល​ចូល​មក​បរិភោគ​នៅ​តុ​របស់​ទ្រង់ គ្រប់​គ្នា​បាន​ផ្គត់‌ផ្គង់​តាម​កំណត់​ខែ​របស់​ខ្លួន​ឥត​មាន​ខ្វះ​អ្វី​ឡើយ

28 បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន ក៏​ដឹក​ស្រូវ​ឱក និង​ចំបើង​សំរាប់​សេះ និង​សត្វ​ជំនិះ​ផ្សេងៗ មក​ដល់​កន្លែង​ដែល​ពួក​នាយក​ទាំង​នោះ​តាំង​នៅ តាម​ដែល​លោក​បង្គាប់​រៀង​ខ្លួន។

29 ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​សាឡូ‌ម៉ូន​មាន​ប្រាជ្ញា និង​យោបល់​ច្រើន​ក្រៃលែង ព្រម​ទាំង​ព្រះ‌ហឫ‌ទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្តា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ

30 ប្រាជ្ញា​របស់​សាឡូ‌ម៉ូន​ក៏​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត ហើយ​នឹង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង

31 ដ្បិត​ទ្រង់​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ទាំង​អស់ គឺ​លើស​ជាង​អេថាន ជា​ពូជ​សេរ៉ា‌គីត ហើយ​លើស​ជាង​ហេម៉ាន កាល់‌កូល និង​ដារដា ជា​កូន​ទាំង​៣​របស់​ម៉ាហូល​ទៅ​ទៀត កិត្តិ‌នាម​របស់​ទ្រង់ ក៏​ឮ​សុស‌សាយ​ទួទៅ​ក្នុង​គ្រប់​ទាំង​នគរ​នៅ​ជុំវិញ