3 អេលីហូរែប និងអ័ហ៊ីយ៉ា កូនស៊ីសា ជាស្មៀនហ្លួង យេហូសាផាត កូនអ័ហ៊ីលូឌ ជាអ្នកតែងពង្សាវតារ
4 បេណាយ៉ា កូនយេហូយ៉ាដា ជាមេទ័ព សាដុក និងអ័បៀថើរជាសង្ឃ
5 អ័សារា កូនណាថាន់ ជាចាងហ្វាងលើពួកសេនាបតី សាប៊ុត កូនណាថាន់ ជារដ្ឋនាយក ហើយជាមិត្រសំឡាញ់នឹងស្តេច
6 អ័ហ៊ីសា ជាឧកញ៉ាវាំង អ័ដូនីរ៉ាម កូនអាប់ដា ជាមេកំណែន។
7 សាឡូម៉ូនទ្រង់ក៏មាននាយក១២នាក់ ត្រួតលើពួកអ៊ីស្រាអែលទាំងអស់ ជាអ្នកសំរាប់ផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច និងពួកដំណាក់ទ្រង់ ម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារអស់១ខែក្នុង១ឆ្នាំ
8 ឯឈ្មោះនៃលោកទាំងនោះដូចមាននៅខាងក្រោមនេះ គឺបេន-ហ៊ើរ នៅស្រុកភ្នំអេប្រាអិម១
9 បេន-ដេកើរ នៅស្រុកម៉ាកាស ស្រុកស្អាលប៊ីម ស្រុកបេត-សេមែស និងស្រុកហេឡូន-បេត-ហាណាន១