7 សាឡូម៉ូនទ្រង់ក៏មាននាយក១២នាក់ ត្រួតលើពួកអ៊ីស្រាអែលទាំងអស់ ជាអ្នកសំរាប់ផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច និងពួកដំណាក់ទ្រង់ ម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារអស់១ខែក្នុង១ឆ្នាំ
8 ឯឈ្មោះនៃលោកទាំងនោះដូចមាននៅខាងក្រោមនេះ គឺបេន-ហ៊ើរ នៅស្រុកភ្នំអេប្រាអិម១
9 បេន-ដេកើរ នៅស្រុកម៉ាកាស ស្រុកស្អាលប៊ីម ស្រុកបេត-សេមែស និងស្រុកហេឡូន-បេត-ហាណាន១
10 បេន-ហេសេឌ នៅស្រុកអារូបូត១ (ឯស្រុកសូកូរ និងស្រុកអេភើរទាំងមូល ក៏នៅក្រោមអំណាចលោកដែរ)
11 បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល១ (លោកនោះបានយកនាងថាផាត ជាបុត្រីសាឡូម៉ូនធ្វើជាប្រពន្ធ)
12 ប្អាណា ជាកូនអ័ហ៊ីលូឌ១ លោកនោះត្រួតលើស្រុកត្អាណាក ស្រុកមេគីដោ ហើយគ្រប់ស្រុកបេត-សៀន ដែលនៅជិតសារថាន ខាងក្រោមក្រុងយេសរាល ចាប់តាំងពីបេត-សៀន រហូតដល់អេបិល-មហូឡា ខាងនាយយ៉ុកមាម
13 បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត១ (លោកនោះត្រួតលើអស់ទាំងភូមិរបស់យ៉ាអ៊ារជាកូនម៉ាន៉ាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងយ៉ាងធំ៦០ ដែលមានកំផែង ហើយនឹងរនុកលង្ហិន)