7 កាលហ៊ីរ៉ាមបានឮព្រះបន្ទូលរបស់សាឡូម៉ូន នោះទ្រង់មានសេចក្តីអំណរជាខ្លាំង ក៏មានព្រះបន្ទូលថា នៅថ្ងៃនេះ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដែលទ្រង់បានប្រទានឲ្យដាវីឌមានបុត្រ១ ដែលមានប្រាជ្ញាឲ្យត្រួតលើសាសន៍ដ៏ធំម៉្លេះនេះ
8 ហ៊ីរ៉ាមក៏ចាត់គេឲ្យទៅទូលសាឡូម៉ូនថា ទូលបង្គំបានឮសេចក្តីដែលទ្រង់ផ្ញើទៅទូលបង្គំហើយ ទូលបង្គំទទួលធ្វើឈើតាត្រៅ និងឈើកកោះ តាមបំណងព្រះទ័យទ្រង់គ្រប់ចំពូក
9 ពួកបាវរបស់ទូលបង្គំនឹងយកដុលឈើចុះពីភ្នំល្បាណូនដល់សមុទ្រ ចងជាក្បូនបណ្តែតទៅតាមសមុទ្រ រហូតដល់កន្លែងណាដែលទ្រង់កំណត់ទុក រួចទូលបង្គំនឹងឲ្យគេស្រាយថ្វាយដល់ទ្រង់នៅទីនោះ បើទ្រង់ចង់ធ្វើសំរេចតាមបំណងចិត្តទូលបង្គំវិញ នោះត្រូវឲ្យផ្គត់ផ្គង់ស្បៀងអាហារ សំរាប់ពួកនៅដំណាក់ទូលបង្គំផង
10 ដូច្នេះ ហ៊ីរ៉ាមក៏ថ្វាយឈើតាត្រៅ និងឈើកកោះដល់សាឡូម៉ូន តាមបំណងព្រះទ័យទ្រង់គ្រប់ចំពូក
11 ហើយសាឡូម៉ូនក៏ថ្វាយស្រូវភោជ្ជសាលី២ម៉ឺនរង្វាល់ ដល់ហ៊ីរ៉ាម ទុកជាស្បៀងអាហារនៃពួកដំណាក់ទ្រង់ និងប្រេងសំរាំង២០រង្វាល់ គឺយ៉ាងនោះដែលសាឡូម៉ូនបញ្ជូនទៅហ៊ីរ៉ាមរាល់ៗតែឆ្នាំ
12 ព្រះយេហូវ៉ាទ្រង់ក៏ប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា ដូចជាទ្រង់បានសន្យា ហើយហ៊ីរ៉ាម និងសាឡូម៉ូនក៏មានមេត្រីនឹងគ្នា ព្រមទាំងចុះសញ្ញានឹងគ្នាទៅវិញទៅមកផង។
13 ស្តេចសាឡូម៉ូនទ្រង់ក៏កេណ្ឌមនុស្សពីគ្រប់ក្នុងពួកអ៊ីស្រាអែល បានចំនួន៣ម៉ឺននាក់