១ ពង្សាវតារក្សត្រ 6:1-4 KHOV

1 គ្រា​ក្រោយ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ចេញ​ពី​ក្រុង​អេស៊ីព្ទ​មក បាន​៤៨០​ឆ្នាំ​ហើយ គឺ​នៅ​ឆ្នាំ​ទី​៤​ដែល​សាឡូ‌ម៉ូន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ក្នុង​ខែ​ពិសាខ ជា​ខែ​ទី​២ នោះ​សាឡូ‌ម៉ូន​បាន​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

2 ឯ​ព្រះ‌វិហារ​ដែល​ស្តេច​សាឡូ‌ម៉ូន​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មាន​បណ្តោយ​៦០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​៣០​ហត្ថ

3 មាន​បាំង‌សាច​ខាង​មុខ​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ បណ្តោយ​២០​ហត្ថ​ឲ្យ​ត្រូវ​ទទឹង​ព្រះ‌វិហារ ហើយ​ទទឹង​១០​ហត្ថ ចេញ​ពី​មុខ​ព្រះ‌វិហារ​ទៅ

4 ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​បង្អួច​ក្នុង​ព្រះ‌វិហារ មាន​ចំរ៉ឹង​ខ្ទាស់​គ្នា