១ ពង្សាវតារក្សត្រ 6:10-16 KHOV

10 ក៏​ធ្វើ​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះ‌វិហារ​ជុំវិញ មាន​កំពស់​៥​ហត្ថ​រាល់​តែ​ថ្នាក់ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តាត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះ‌វិហារ។

11 គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​សាឡូ‌ម៉ូន​ថា

12 ឯ​ព្រះ‌វិហារ​ដែល​ឯង​កំពុង​តែ​ស្អាង​នេះ បើ​ឯង​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្ត​របស់​អញ ហើយ​សំរេច​តាម​សេចក្តី​យុត្តិ‌ធម៌ ព្រម​ទាំង​រក្សា​សេចក្តី​បង្គាប់​របស់​អញ​ទាំង​ប៉ុន្មាន ដើម្បី​នឹង​ប្រព្រឹត្ត​តាម នោះ​អញ​នឹង​សំរេច​ដល់​ឯង តាម​ពាក្យ​ដែល​អញ​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​ឯង

13 ហើយ​អញ​នឹង​ស្ថិត​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឥត​បោះ‌បង់​ចោល​រាស្ត្រ​របស់​អញ​ឡើយ។

14 ដូច្នេះ សាឡូ‌ម៉ូន ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​រួច​ជា​ស្រេច

15 គឺ​ទ្រង់​ធ្វើ​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ខាង​ក្នុង​ទាំង​អស់​សុទ្ធ​តែ​ស្រោប​ដោយ​ឈើ ក៏​ក្រាល​ព្រះ‌វិហារ​ដោយ​ក្តារ​កកោះ​ដែរ

16 ឯ​ទី​ខាង​ចុង​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​២០​ហត្ថ នោះ​ទ្រង់​ក៏​ស្រោប​ដោយ​ឈើ​តាត្រៅ​ដូច​គ្នា ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិដាន ហើយ​ខណ្ឌ​ទុក​ជា​ទី​បរិសុទ្ធ​បំផុត សំរាប់​ជា​ទី​ទទួល​ព្រះ‌បន្ទូល