11 គ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់សាឡូម៉ូនថា
12 ឯព្រះវិហារដែលឯងកំពុងតែស្អាងនេះ បើឯងនឹងប្រព្រឹត្តតាមបញ្ញត្តរបស់អញ ហើយសំរេចតាមសេចក្តីយុត្តិធម៌ ព្រមទាំងរក្សាសេចក្តីបង្គាប់របស់អញទាំងប៉ុន្មាន ដើម្បីនឹងប្រព្រឹត្តតាម នោះអញនឹងសំរេចដល់ឯង តាមពាក្យដែលអញបានសន្យានឹងដាវីឌ ជាឪពុកឯង
13 ហើយអញនឹងស្ថិតនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ឥតបោះបង់ចោលរាស្ត្ររបស់អញឡើយ។
14 ដូច្នេះ សាឡូម៉ូន ទ្រង់បានស្អាងព្រះវិហារនោះរួចជាស្រេច
15 គឺទ្រង់ធ្វើជញ្ជាំងខាងក្នុងពីឈើតាត្រៅ ចាប់តាំងពីដីរហូតដល់ពិតាន ខាងក្នុងទាំងអស់សុទ្ធតែស្រោបដោយឈើ ក៏ក្រាលព្រះវិហារដោយក្តារកកោះដែរ
16 ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយ២០ហត្ថ នោះទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិដាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សំរាប់ជាទីទទួលព្រះបន្ទូល
17 ផ្នែកខាងមុខនៃព្រះវិហារ នោះមានបណ្តោយ៤០ហត្ថ