19 ទ្រង់ក៏រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សំរាប់ដាក់ហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា
20 ឯខាងក្នុងទីបរិសុទ្ធបំផុត នោះមានបណ្តោយ២០ហត្ថ និងទទឹង២០ហត្ថ ហើយកំពស់២០ហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ
21 ដូច្នេះ សាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ
22 ដូច្នេះ ព្រះវិហារទាំងមូលសុទ្ធតែស្រោបដោយមាស ទាល់តែបានរួចជាស្រេចទាំងអស់ ទោះទាំងអាសនាទាំងមូលរបស់ផងទីបរិសុទ្ធបំផុត ក៏ស្រោបដោយមាសដែរ។
23 នៅខាងក្នុងទីបរិសុទ្ធបំផុត នោះទ្រង់បានធ្វើរូបចេរូប៊ីន២ ដោយឈើអូលីវ មានកំពស់១០ហត្ថទាំងគូ
24 ស្លាបម្ខាងៗរបស់ចេរូប៊ីន១ មានប្រវែង៥ហត្ថ គឺពីចុងស្លាបម្ខាងទៅដល់ចុងស្លាបម្ខាង ត្រូវជា១០ហត្ថ
25 ឯចេរូប៊ីន១ទៀតនោះ ក៏មាន១០ហត្ថដែរ ចេរូប៊ីនទាំង២មានរាងមានទំហំប៉ុនគ្នា