១ ពង្សាវតារក្សត្រ 6:3-9 KHOV

3 មាន​បាំង‌សាច​ខាង​មុខ​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ បណ្តោយ​២០​ហត្ថ​ឲ្យ​ត្រូវ​ទទឹង​ព្រះ‌វិហារ ហើយ​ទទឹង​១០​ហត្ថ ចេញ​ពី​មុខ​ព្រះ‌វិហារ​ទៅ

4 ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​បង្អួច​ក្នុង​ព្រះ‌វិហារ មាន​ចំរ៉ឹង​ខ្ទាស់​គ្នា

5 ឯ​ជាប់​នឹង​ជញ្ជាំង​ព្រះ‌វិហារ និង​ទី​បរិសុទ្ធ​បំផុត នោះ​ក៏​ធ្វើ​បន្ទប់​យ៉​ភ្ជាប់​នឹង​ជញ្ជាំង​ជា​ខណ្ឌៗ​នៅ​ជុំវិញ

6 ឯ​ថ្នាក់​ក្រោម នោះ​ទទឹង​៥​ហត្ថ ថ្នាក់​កណ្តាល ទទឹង​៦​ហត្ថ ហើយ​ថ្នាក់​ទី​៣ ទទឹង​៧​ហត្ថ ពី​ព្រោះ​ខាង​ក្រៅ​ជញ្ជាំង​នៃ​ព្រះ‌វិហារ ទ្រង់​ធ្វើ​ឲ្យ​រៀវ​ទៅ​ជា​ថ្នាក់ៗ​នៅ​ជុំវិញ ដើម្បី​កុំ​ឲ្យ​រត​ចូល​ទៅ​ក្នុង​ជញ្ជាំង​នោះ

7 មួយ​ទៀត​កាល​ដែល​គេ​ស្អាង​ព្រះ‌វិហារ នោះ​គេ​ប្រើ​តែ​ថ្ម​ដាប់​ស្រាប់​មុន​ដែល​ដឹក​មក គ្មាន​ឮ​សូរ​ញញួរ ឬ​ពូថៅ ឬ​គ្រឿង​ដែក​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​កំពុង​ដែល​គេ​ស្អាង​ឡើង​នោះ​ឡើយ

8 ឯ​ទ្វារ​នៃ​បន្ទប់​ខាងៗ​ថ្នាក់​កណ្តាល នោះ​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ គេ​ឡើង​ទៅ​ដល់​ថ្នាក់​កណ្តាល​នោះ ហើយ​ពី​ថ្នាក់​កណ្តាល​ទៅ​ឯ​ថ្នាក់​ទី​៣​ដោយ‌សារ​ជណ្តើរ​វង់

9 ដូច្នេះ ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​ហើយ​ជា​ស្រេច រួច​ទ្រង់​ធ្វើ​គ្រោង​ដំបូល ហើយ​ប្រក់​ដោយ​ឈើ​តាត្រៅ