31 ត្រង់កន្លែងចូលទៅក្នុងទីបរិសុទ្ធបំផុត នោះទ្រង់ធ្វើទ្វារពីឈើអូលីវ ឯក្របទ្វារនោះមានកំពស់១ភាគក្នុង៥នៃជញ្ជាំង
32 ទ្វារទាំង២នោះធ្វើពីឈើអូលីវ ហើយទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ ហើយនឹងផ្ការីកដែរ រួចស្រោបដោយមាសទាំងអស់ គឺស្រោបមាសទាំងចេរូប៊ីន និងដើមលម៉ើផង
33 នៅត្រង់ផ្លូវចូលទៅក្នុងព្រះវិហារ នោះទ្រង់ធ្វើក្របទ្វារពីឈើអូលីវបែបដូច្នោះដែរ ឯក្របទ្វារនោះមានកំពស់១ភាគក្នុង៥នៃជញ្ជាំង
34 ហើយផ្ទាំងទ្វារទាំង២ នោះធ្វើពីឈើកកោះ ឲ្យបត់បានគ្រប់សន្ធឹកទាំងសងខាង
35 ទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ និងផ្ការីក ហើយស្រោបមាសទ្វារទាំងនោះ ព្រមទាំងចំឡាក់ផង
36 ទ្រង់ធ្វើទីលានខាងក្នុងដោយថ្មដាប់៣ជាន់ និងឈើតាត្រៅ១ជាន់។
37 នៅឆ្នាំទី៤ ខែពិសាខ នោះគេបានដាក់ចុះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ា