១ ពង្សាវតារក្សត្រ 6:34-38 KHOV

34 ហើយ​ផ្ទាំង​ទ្វារ​ទាំង​២ នោះ​ធ្វើ​ពី​ឈើ​កកោះ ឲ្យ​បត់​បាន​គ្រប់​សន្ធឹក​ទាំង​សង​ខាង

35 ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ និង​ផ្កា​រីក ហើយ​ស្រោប​មាស​ទ្វារ​ទាំង​នោះ ព្រម​ទាំង​ចំឡាក់​ផង

36 ទ្រង់​ធ្វើ​ទីលាន​ខាង​ក្នុង​ដោយ​ថ្ម​ដាប់​៣​ជាន់ និង​ឈើ​តាត្រៅ​១​ជាន់។

37 នៅ​ឆ្នាំ​ទី​៤ ខែ​ពិសាខ នោះ​គេ​បាន​ដាក់​ចុះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

38 រួច​ដល់​ឆ្នាំ​១១ ខែ​កត្តិក គឺ​ជា​ខែ​ទី​៨ គេ​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច​សព្វ​គ្រប់ តាម​ផែន​ទី​គ្រប់​ចំពូក ដូច្នេះ ទ្រង់​ស្អាង​ព្រះ‌វិហារ​នោះ​អស់​៧​ឆ្នាំ​ទើប​បាន​ហើយ។