១ ពង្សាវតារក្សត្រ 7:12-18 KHOV

12 ឯ​ទី‌ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​៣​ជាន់ និង​ឈើ​តាត្រៅ​១​ជាន់​នៅ​ជុំវិញ ដូច​ជា​ទីលាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​ហើយ​ដូច​ជា​បាំង‌សាច​នៃ​ព្រះ‌វិហារ​ដែរ។

13 ស្តេច​សាឡូ‌ម៉ូន ទ្រង់​ចាត់​គេ ឲ្យ​ទៅ​រក​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស​នាំ​មក

14 អ្នក​នោះ​ជា​កូន​របស់​ស្រី​មេម៉ាយ​ម្នាក់​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី តែ​ឪពុក​ជា​ជាង​លង្ហិន នៅ​ស្រុក​ទីរ៉ុស អ្នក​នោះ​ជា​អ្នក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​មាន​ថ្វី‌ដៃ​ចេះ​ធ្វើ​គ្រប់​ទាំង​របស់​លង្ហិន គាត់​ក៏​មក​ឯ​ស្តេច​សាឡូ‌ម៉ូន ដើម្បី​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ថ្វាយ​ទ្រង់

15 គាត់​សិត​ធ្វើ​សសរ​២​ដោយ​លង្ហិន ទាំង​២​មាន​កំពស់​១៨​ហត្ថ​ដូច​គ្នា ហើយ​បើ​វាស់​ជុំវិញ នោះ​ត្រូវ​ជា​១២​ហត្ថ​ក្នុង​សសរ​មួយៗ

16 គាត់​សិត​ធ្វើ​ក្បាច់​លង្ហិន​២​ដុំ ដាក់​លើ​ក្បាល​សសរ​ទាំង​២ មួយៗ​មាន​កំពស់​៥​ហត្ថ​ដូច​គ្នា

17 មាន​ក្បាច់​តារាង ដូច​ជា​ក្រឡា​អួន ហើយ​មាន​វង់​កំរង​ច្រវាក់​៧​នៅ​ក្បាល​សសរ​មួយៗ ក្នុង​ទាំង​២​នោះ

18 គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​សសរ​ទាំង​២ ហើយ​មាន​ផ្លែ​ទទឹម​២​ជួរ​ព័ទ្ធ​ជុំវិញ ជាប់​នឹង​ក្បាច់​ក្រឡា​អួន នោះ​សំរាប់​នឹង​បាំង​ទី​ភ្ជាប់​ក្បាល​សសរ​ដូច​គ្នា​ទាំង​២