១ ពង្សាវតារក្សត្រ 7:18-24 KHOV

18 គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​សសរ​ទាំង​២ ហើយ​មាន​ផ្លែ​ទទឹម​២​ជួរ​ព័ទ្ធ​ជុំវិញ ជាប់​នឹង​ក្បាច់​ក្រឡា​អួន នោះ​សំរាប់​នឹង​បាំង​ទី​ភ្ជាប់​ក្បាល​សសរ​ដូច​គ្នា​ទាំង​២

19 ឯ​ក្បាល​សសរ​នៃ​បាំង‌សាច​មាន​កំពស់​៤​ហត្ថ ក៏​មាន​ក្បាច់​ជា​ផ្កា​ច័ន្ធូ

20 មាន​ក្បាល​នៅ​លើ​សសរ​ទាំង​២​នោះ​ដែរ ជាប់​ពី​គែម​ត្រង់​ក្បាច់​ក្រឡា​អួន ហើយ​មាន​ផ្លែ​ទទឹម​២០០ រៀប​ជា​២​ជួរ​នៅ​ព័ទ្ធ​ជុំវិញ​សសរ​ទាំង​២​នោះ​ដូច​គ្នា

21 គាត់​ក៏​លើក​សសរ​ទាំង​២​នោះ​បញ្ឈរ​ឡើង នៅ​ត្រង់​បាំង‌សាច​នៃ​ព្រះ‌វិហារ កាល​គាត់​បាន​លើក​សសរ​ខាង​ស្តាំ​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា យ៉ាគិន រួច​កាល​គាត់​លើក​សសរ​ខាង​ឆ្វេង​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា បូអូស

22 នៅ​ខាង​លើ​សសរ​មាន​ក្បាច់​ផ្កា​ច័ន្ធូ ដូច្នេះ ការ​ធ្វើ​សសរ​នោះ​បាន​រួច​ជា​ស្រេច។

23 គាត់​ក៏​សិត​ធ្វើ​ជា​សមុទ្រ មាន​រាង​មូល​ទំហំ​១០​ហត្ថ គឺ​ពី​មាត់​ម្ខាង​ទៅ​ដល់​ម្ខាង ហើយ​កំពស់​៥​ហត្ថ បើ​យក​ខ្សែ​វាស់​ជុំវិញ នោះ​ត្រូវ​ជា​៣០​ហត្ថ

24 នៅ​ក្រោម​គែម​ជុំវិញ មាន​ក្បាច់​ផ្កា​ក្រពុំ​១០​ក្នុង​១​ហត្ថ នៅ​ព័ទ្ធ​ជុំវិញ ផ្កា​ក្រពុំ​ទាំង​នោះ​បាន​សិត​ជា​២​ជួរ ក្នុង​កាល​ដែល​គេ​សិត​សមុទ្រ​នោះ​តែ​ម្តង