១ ពង្សាវតារក្សត្រ 7:2-8 KHOV

2 ទ្រង់​បាន​សង់​មន្ទីរ​នៃ​ព្រៃ​ល្បាណូន មាន​បណ្តោយ​១០០​ហត្ថ ទទឹង​៥០​ហត្ថ និង​កំពស់​៣០​ហត្ថ មាន​សសរ​តាត្រៅ​៤​ជួរ ដាក់​ធ្នឹម​តាត្រៅ​នៅ​លើ​សសរ​ទាំង​នោះ

3 ក៏​ប្រក់​ដោយ​ឈើ​តាត្រៅ នៅ​លើ​ធ្នឹម​ទាំង​៤៥ ដែល​ដាក់​លើ​សសរ​ទាំង​នោះ ឯ​ធ្នឹម​ទាំង​នោះ ក្នុង​១​ជួរ​មាន​១៥

4 ឯ​បង្អួច​មាន​៣​ជាន់ នៅ​ប្រទល់​គ្នា​ទាំង​សង​ខាង​គ្រប់​ទាំង​៣​ជាន់

5 អស់​ទាំង​ទ្វារ និង​ក្រប ក៏​ធ្វើ​ពី​ឈើ​៤​ជ្រុង ព្រម​ទាំង​បង្អួច​៣​ជាន់ ប្រទល់​គ្នា​នោះ​ដែរ

6 ទ្រង់​ក៏​ធ្វើ​បាំង‌សាច​ដោយ​មាន​សសរ បាំង‌សាច​នោះ​មាន​បណ្តោយ​៥០​ហត្ថ និង​ទទឹង​៣០​ហត្ថ ក៏​មាន​រាន‌ហាល​ពី​មុខ​នោះ ដែល​មាន​សសរ និង​ធ្នឹម​ពី​លើ​នៅ​ជុំវិញ

7 ទ្រង់​ក៏​ធ្វើ​មន្ទីរ​បាំង‌សាច​សំរាប់​បល្ល័ង្ក ជា​កន្លែង​ដែល​ទ្រង់​ស្តី​ការ គឺ​ជា​ព្រះ‌ទីនាំង​វិនិច្ឆ័យ ហើយ​ក៏​បិទ​ដោយ​ក្តារ​តាត្រៅ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ពិដាន

8 ឯ​ដំណាក់​ដែល​ទ្រង់​គង់​នៅ នោះ​បាន​ធ្វើ​បែប​ដូច​គ្នា ហើយ​មាន​ទី‌ធ្លា​១​ទៀត ក៏​នៅ​ខាង‌អាយ​មន្ទីរ​មុន​នោះ រួច​មក​ទ្រង់​ធ្វើ​ដំណាក់​១ បែប​ដូច​ជា​មន្ទីរ​មុន​នោះ សំរាប់​បុត្រី​ផារ៉ោន ដែល​ទ្រង់​បាន​យក​ជា​ភរិយា។