27 គាត់ក៏ធ្វើគ្រោងលង្ហិន១០ បណ្តោយ៤ហត្ថ ទទឹង៤ហត្ថ ហើយកំពស់៣ហត្ថ
28 គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះ ដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្តាលទៀត
29 ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្តាលក្រប នោះមានធ្លាប់ជារូបសិង្ហ គោ ហើយនឹងចេរូប៊ីន ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល
30 គ្រោងមួយៗ នោះមានកង់លង្ហិន៤ និងភ្លៅលង្ហិនដែរ ឯជើងកំណល់របស់គ្រោងទាំងនោះ មានប្រដាប់ទ្រដែលសិតភ្ជាប់ទាំង៤ជ្រុង ពីក្រោមចានក្លាំមានទាំងក្បាច់កំរងខាងៗទាំងអស់
31 ខាងក្នុងគ្រោងនោះ មានកំណល់បែបដូចជាជើងតាំងកំពស់១ហត្ថ រាងមូល១ហត្ថកន្លះ មានក្បាច់ចំឡាក់ផង តែបន្ទះទាំងប៉ុន្មាន ត្រូវជា៤ជ្រុងវិញ មិនមែនមូលទេ
32 ឯខាងក្រោមបន្ទះ នោះមានកង់៤ ភ្លៅកង់ទាំងនោះនៅជាប់នឹងតួគ្រោង កង់១កំពស់១ហត្ថកន្លះ
33 ឯរបៀបធ្វើកង់ទាំងនោះ ក៏ដូចជាធ្វើកង់រទេះចំបាំង គឺមានទាំងភ្លៅ ទាំងខ្នងកង់ ទាំងកាំ និងដុំផង គ្រឿងទាំងនោះបានសិត ដោយលង្ហិនទាំងអស់