១ ពង្សាវតារក្សត្រ 7:35-41 KHOV

35 ហើយ​ពី​ខាង​លើ​ជញ្ជាំង​គ្រោង​នោះ មាន​បន្ទះ​ចេញ​ជា​រាង​មូល កំពស់​កន្លះ​ហត្ថ ឯ​ខាង​លើ​បន្ទះ​នោះ និង​ជើង​កំណល់ បាន​ភ្ជាប់​ជា​មួយ​គ្នា

36 គាត់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន សិង្ហ និង​ដើម​លម៉ើ នៅ​នឹង​បន្ទះ ដែល​ជាប់​នឹង​ជើង​កំណល់ ហើយ​នឹង​បន្ទះ ដែល​ជាប់​ក្នុង​ក្រប​ទាំង​នោះ តាម​កន្លែង​ដែល​ឆ្លាក់​បាន ហើយ​មាន​ក្បាច់​រំយោល​ជុំវិញ​ដែរ

37 គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​គ្រោង​ទាំង​១០​នោះ ទាំង​អស់​សិត​ពី​ពុម្ព​តែ​១ មាន​ទំហំ​មាន​រាង​ដូច​គ្នា។

38 គាត់​ក៏​ធ្វើ​បាន​ក្លាំ​លង្ហិន​១០ ចាន​មួយៗ​ចំណុះ​ទឹក​៤០​អម្រែក មាន​ទំហំ​៤​ហត្ថ ហើយ​គ្រប់​គ្រោង​ទាំង​១០ នោះ​មាន​ចាន​ក្លាំ​មួយៗ

39 រួច​គាត់​ដាក់​គ្រោង​៥​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​៥​នៅ​ខាង​ឆ្វេង រួច​ក៏​ដាក់​សមុទ្រ​នោះ ត្រង់​ខាង​ស្តាំ​ព្រះ‌វិហារ ទិស​ខាង​កើត ឆៀង​ខាង​ត្បូង។

40 ហ៊ីរ៉ាម​ក៏​ធ្វើ​ចាន​ក្លាំ ចប‌ចូក នឹង​ខ្ទះ​ទាំង​ប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាម​គាត់​ធ្វើ​ប្រដាប់​ទាំង​អស់​ជា​ស្រេច ថ្វាយ​ស្តេច​សាឡូ‌ម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

41 គឺ​សសរ​ទាំង​២ តួ​ក្បាល​សសរ​ទាំង​២ ដែល​នៅ​លើ​កំពូល​សសរ និង​ក្បាច់​ក្រឡា​អួន សំរាប់​បិទ​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​សសរ​នោះ​ជុំវិញ