១ ពង្សាវតារក្សត្រ 7:38-44 KHOV

38 គាត់​ក៏​ធ្វើ​បាន​ក្លាំ​លង្ហិន​១០ ចាន​មួយៗ​ចំណុះ​ទឹក​៤០​អម្រែក មាន​ទំហំ​៤​ហត្ថ ហើយ​គ្រប់​គ្រោង​ទាំង​១០ នោះ​មាន​ចាន​ក្លាំ​មួយៗ

39 រួច​គាត់​ដាក់​គ្រោង​៥​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​៥​នៅ​ខាង​ឆ្វេង រួច​ក៏​ដាក់​សមុទ្រ​នោះ ត្រង់​ខាង​ស្តាំ​ព្រះ‌វិហារ ទិស​ខាង​កើត ឆៀង​ខាង​ត្បូង។

40 ហ៊ីរ៉ាម​ក៏​ធ្វើ​ចាន​ក្លាំ ចប‌ចូក នឹង​ខ្ទះ​ទាំង​ប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាម​គាត់​ធ្វើ​ប្រដាប់​ទាំង​អស់​ជា​ស្រេច ថ្វាយ​ស្តេច​សាឡូ‌ម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

41 គឺ​សសរ​ទាំង​២ តួ​ក្បាល​សសរ​ទាំង​២ ដែល​នៅ​លើ​កំពូល​សសរ និង​ក្បាច់​ក្រឡា​អួន សំរាប់​បិទ​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​សសរ​នោះ​ជុំវិញ

42 ហើយ​ផ្លែ​ទទឹម​ទាំង​៤០០ សំរាប់​ក្បាច់​ក្រឡា​អួន​នោះ គឺ​ផ្លែ​ទទឹម​២​ជួរ​សំរាប់​ក្បាច់​ក្រឡា​អួន​មួយៗ ដើម្បី​នឹង​បាំង​ទី​ភ្ជាប់​តួ​ក្បាល​សសរ​ទាំង​២​នោះ

43 ព្រម​ទាំង​គ្រោង​១០ និង​ចាន​ក្លាំ​១០ ដែល​នៅ​លើ​គ្រោង​ទាំង​នោះ

44 និង​សមុទ្រ​១ ហើយ​គោ​ទាំង​១២ ដែល​ទ្រ​ពី​ខាង​ក្រោម