១ ពង្សាវតារក្សត្រ 7:40-46 KHOV

40 ហ៊ីរ៉ាម​ក៏​ធ្វើ​ចាន​ក្លាំ ចប‌ចូក នឹង​ខ្ទះ​ទាំង​ប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាម​គាត់​ធ្វើ​ប្រដាប់​ទាំង​អស់​ជា​ស្រេច ថ្វាយ​ស្តេច​សាឡូ‌ម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

41 គឺ​សសរ​ទាំង​២ តួ​ក្បាល​សសរ​ទាំង​២ ដែល​នៅ​លើ​កំពូល​សសរ និង​ក្បាច់​ក្រឡា​អួន សំរាប់​បិទ​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​សសរ​នោះ​ជុំវិញ

42 ហើយ​ផ្លែ​ទទឹម​ទាំង​៤០០ សំរាប់​ក្បាច់​ក្រឡា​អួន​នោះ គឺ​ផ្លែ​ទទឹម​២​ជួរ​សំរាប់​ក្បាច់​ក្រឡា​អួន​មួយៗ ដើម្បី​នឹង​បាំង​ទី​ភ្ជាប់​តួ​ក្បាល​សសរ​ទាំង​២​នោះ

43 ព្រម​ទាំង​គ្រោង​១០ និង​ចាន​ក្លាំ​១០ ដែល​នៅ​លើ​គ្រោង​ទាំង​នោះ

44 និង​សមុទ្រ​១ ហើយ​គោ​ទាំង​១២ ដែល​ទ្រ​ពី​ខាង​ក្រោម

45 ហើយ​ទាំង​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន គឺ​ប្រដាប់​ទាំង​នោះ​ឯង ដែល​ហ៊ីរ៉ាម​បាន​ធ្វើ​ថ្វាយ​ស្តេច​សាឡូ‌ម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ហើយ​ខាត់​រំលីង​ផង

46 ស្តេច​ទ្រង់​ឲ្យ​គេ​សិត​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ ដែល​នៅ​វាល​ទន្លេ​យ័រដាន់ ត្រង់​កណ្តាល​ភូមិ​សិកូត និង​សារ‌ថាន