46 ស្តេចទ្រង់ឲ្យគេសិតប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ ដែលនៅវាលទន្លេយ័រដាន់ ត្រង់កណ្តាលភូមិសិកូត និងសារថាន
47 សាឡូម៉ូនទ្រង់មិនបានថ្លឹងរបស់ទាំងនោះទេ ពីព្រោះមានច្រើនក្រៃលែង ហើយដែលលង្ហិនទាំងនោះទំងន់ប៉ុណ្ណា នោះក៏គ្មានអ្នកណារកដឹងបានឡើយ។
48 រួចមក សាឡូម៉ូនក៏ធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសំរាប់ដាក់នំបុ័ងតាំងទុក
49 ជើងចង្កៀងមាសសុទ្ធទាំងប៉ុន្មាន ៥ខាងស្តាំ ៥ខាងឆ្វេង នៅមុខទីបរិសុទ្ធបំផុត ព្រមទាំងផ្កា ចង្កៀង និងឃ្នាបប្រឆេះធ្វើពីមាស
50 ហើយទាំងឆ្នាំង ដង្កៀប ចានគោម កូនចាន និងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសំរាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសំរាប់ទ្វារព្រះវិហារខាងក្រៅដែរ។
51 ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលស្តេចសាឡូម៉ូនបានធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតាទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់ មាស និងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។