១ ពង្សាវតារក្សត្រ 8:17-23 KHOV

17 រីឯ​បំណង​ព្រះ‌ទ័យ​នៃ​ដាវីឌ​ជា​បិតា​យើង នោះ​ទ្រង់​ចង់​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ​ហើយ

18 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​យើង​ថា ដែល​ឯង​មាន​ចិត្ត​ចង់​ស្អាង​វិហារ​សំរាប់​ឈ្មោះ​អញ នោះ​បាន​ល្អ​ហើយ ដោយ​ឯង​មាន​បំណង​ចិត្ត​ដូច្នោះ

19 ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​វិហារ​នោះ​ទេ គឺ​ជា​កូន​ដែល​ឯង​នឹង​បង្កើត​មក កូន​នោះ​នឹង​ស្អាង​សំរាប់​ឈ្មោះ​អញ​វិញ

20 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​នោះ​ហើយ ដ្បិត​យើង​នេះ​បាន​កើត​ឡើង ជំនួស​ដាវីឌ ជា​បិតា​យើង ក៏​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

21 ក៏​បាន​តាំង​កន្លែង​នៅ​ទី​នេះ ទុក​សំរាប់​ហឹប ដែល​មាន​សេចក្តី​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា ជា​សេចក្តី​ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​អយ្យកោ​យើង ពី​កាល​ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

22 រួច​មក សាឡូ‌ម៉ូន​ទ្រង់​ឈរ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា

23 ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទោះ​នៅ​ផ្ទៃ​មេឃ​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម​ក្តី ទ្រង់​កាន់​តាម​សេចក្តី​សញ្ញា និង​សេចក្តី​សប្បុរស​ដល់​ពួក​បាវ​បំរើ​ទ្រង់ ដែល​ខំ​ដើរ​នៅ​ចំពោះ​ទ្រង់​អស់​ពី​ចិត្ត