១ ពង្សាវតារក្សត្រ 9:1-4 KHOV

1 គ្រា​ក្រោយ ដែល​សាឡូ‌ម៉ូន​បាន​ស្អាង​ព្រះ‌វិហារ នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ស្រេច​ហើយ ព្រម​ទាំង​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ

2 នោះ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក ឲ្យ​ទ្រង់​ឃើញ​ម្តង​ទៀត ដូច​ជា​បាន​លេច​មក​ឲ្យ​ឃើញ នៅ​ត្រង់​គីបៀន​ដែរ

3 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឮ​សេចក្តី ដែល​ឯង​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​នៅ​ចំពោះ​អញ​នោះ អញ​ក៏​បាន​ញែក​ព្រះ‌វិហារ​នេះ ដែល​ឯង​បាន​ស្អាង​ចេញ​ជា​បរិសុទ្ធ ទុក​សំរាប់​នឹង​តាំង​ឈ្មោះ​អញ នៅ​អស់​កល្ប‌ជានិច្ច ហើយ​ភ្នែក និង​ចិត្ត​អញ​នឹង​ស្ថិត​នៅ​ទី​នោះ ជា​ដរាប​ត​ទៅ

4 ឯ​ឯង បើ‌សិន​ជា​ឯង​នឹង​ដើរ​នៅ​ចំពោះ​អញ ដូច​ជា​ដាវីឌ​ជា​ឪពុក​ឯង ដោយ​ចិត្ត​ស្មោះ ហើយ​ទៀង​ត្រង់ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្តី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង ព្រម​ទាំង​កាន់​តាម​បញ្ញត្ត និង​សេចក្តី​យុត្តិ‌ធម៌​របស់​អញ​ទាំង​ប៉ុន្មាន