10 លុះផុត២០ឆ្នាំដែលសាឡូម៉ូនស្អាងទាំងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំងទាំង២រួចជាស្រេចហើយ
11 (រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់បានផ្គត់ផ្គង់ឈើតាត្រៅ និងឈើកកោះ ហើយមាស ថ្វាយសាឡូម៉ូន តាមព្រះហឫទ័យទ្រង់គ្រប់ចំពូក) នោះស្តេចទ្រង់ក៏ប្រទានទីក្រុង២០ ក្នុងស្រុកកាលីឡេ ឲ្យដល់ហ៊ីរ៉ាម
12 រួចហ៊ីរ៉ាមចេញពីក្រុងទីរ៉ុស ទៅមើលទីក្រុងទាំងប៉ុន្មាន ដែលសាឡូម៉ូនបានប្រទាននោះ តែទ្រង់មិនសព្វព្រះទ័យនឹងក្រុងទាំងនោះទេ
13 ក៏មានព្រះបន្ទូលថា ប្អូនអើយ ដរាបដល់សព្វថ្ងៃនេះ
14 ឯហ៊ីរ៉ាមទ្រង់ក៏ផ្ញើមាស១២០ហាបមកថ្វាយដល់សាឡូម៉ូន។
15 ឯហេតុដែលស្តេចសាឡូម៉ូនបានកេណ្ឌកំណែន នោះគឺដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំង ព្រមទាំងប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ហើយក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ
16 ដ្បិតពីមុន ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ទ្រង់បានឡើងមកចាប់យកក្រុងកេស៊ើរនោះ ព្រមទាំងដុតនឹងភ្លើង ហើយសំឡាប់ពួកសាសន៍កាណាន ដែលនៅក្រុងនោះដែរ រួចបានប្រទានទីក្រុងនោះទៅព្រះរាជបុត្រីទ្រង់ ដែលជាភរិយាសាឡូម៉ូន ទុកជាចំណងដៃ