១ ពង្សាវតារក្សត្រ 9:12-18 KHOV

12 រួច​ហ៊ីរ៉ាម​ចេញ​ពី​ក្រុង​ទីរ៉ុស ទៅ​មើល​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​សាឡូ‌ម៉ូន​បាន​ប្រទាន​នោះ តែ​ទ្រង់​មិន​សព្វ​ព្រះ‌ទ័យ​នឹង​ក្រុង​ទាំង​នោះ​ទេ

13 ក៏​មាន​ព្រះ‌បន្ទូល​ថា ប្អូន​អើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

14 ឯ​ហ៊ីរ៉ាម​ទ្រង់​ក៏​ផ្ញើ​មាស​១២០​ហាប​មក​ថ្វាយ​ដល់​សាឡូ‌ម៉ូន។

15 ឯ​ហេតុ​ដែល​ស្តេច​សាឡូ‌ម៉ូន​បាន​កេណ្ឌ​កំណែន នោះ​គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡិម ហើយ​ក្រុង​ហាសោរ ក្រុង​មេគី‌ដោ និង​ក្រុង​កេស៊ើរ

16 ដ្បិត​ពី​មុន ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ព្រម​ទាំង​ដុត​នឹង​ភ្លើង ហើយ​សំឡាប់​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​នោះ​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​សាឡូ‌ម៉ូន ទុក​ជា​ចំណង​ដៃ

17 ដូច្នេះ សាឡូ‌ម៉ូន​ក៏​សង់​ក្រុង​កេស៊ើរ​នោះ​ឡើង និង​ក្រុង​បេត-ហូរ៉ូន​នៅ​ខាង​ក្រោម

18 ព្រម​ទាំង​ក្រុង​ប្អាឡាត ហើយ​ក្រុង​ថាត់ម៉ោរ ដែល​នៅ​ទី​រហោ‌ស្ថាន ក្នុង​ស្រុក​នោះ