១ ពង្សាវតារក្សត្រ 9:19-25 KHOV

19 នឹង​អស់​ទាំង​ទី​ក្រុង​សំរាប់​ជា​ឃ្លាំង​របស់​សាឡូ‌ម៉ូន និង​ទី​ក្រុង​សំរាប់​ទុក​រទេះ​ចំបាំង ហើយ​សំរាប់​ពួក​ពល​សេះ​ទ្រង់ ក៏​ធ្វើ​របស់​ទាំង​អស់ ដែល​សាឡូ‌ម៉ូន​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ភ្នំ​ល្បាណូន ហើយ​ក្នុង​គ្រប់​ទាំង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង

20 ចំណែក​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​នៅ​សល់ ជា​មនុស្ស​ដែល​មិន​មែន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

21 គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​សាឡូ‌ម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​ពួក​អ្នក​បំរើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

22 តែ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ នោះ​សាឡូ‌ម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​បាវ​បំរើ​ទេ គឺ​គេ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅ‌ហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចំបាំង និង​ពួក​ទ័ព​សេះ​ទ្រង់​វិញ

23 ឯ​ពួក​មេ​ដែល​ត្រួត​មើល​ការ​របស់​សាឡូ‌ម៉ូន​ទាំង​ប៉ុន្មាន មាន​ចំនួន​៥៥០​នាក់ ជា​នាយ​បង្គាប់​ដល់​ពួក​អ្នក​ធ្វើ​ការ​ទាំង​នោះ។

24 ចំណែក​ព្រះ‌រាជ‌បុត្រី​ផារ៉ោន ព្រះ‌នាង​ក៏​យាង​ចេញ​ពី​ក្រុង​ដាវីឌ​ឡើង​មក​ឯ​ដំណាក់ ជា​ទី​ដែល​ទ្រង់​បាន​សង់​ឲ្យ រួច​មក​ទ្រង់​ក៏​សង់​ប៉ម​មីឡូរ។

25 មាន​៣​ដង​ក្នុង​១​ឆ្នាំ ដែល​សាឡូ‌ម៉ូន​ទ្រង់​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី នៅ​លើ​អាស‌នា ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាស‌នា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ផង គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច។