23 ឯពួកមេដែលត្រួតមើលការរបស់សាឡូម៉ូនទាំងប៉ុន្មាន មានចំនួន៥៥០នាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។
24 ចំណែកព្រះរាជបុត្រីផារ៉ោន ព្រះនាងក៏យាងចេញពីក្រុងដាវីឌឡើងមកឯដំណាក់ ជាទីដែលទ្រង់បានសង់ឲ្យ រួចមកទ្រង់ក៏សង់ប៉មមីឡូរ។
25 មាន៣ដងក្នុង១ឆ្នាំ ដែលសាឡូម៉ូនទ្រង់ថ្វាយដង្វាយដុត និងដង្វាយមេត្រី នៅលើអាសនា ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា ព្រមទាំងដុតកំញានថ្វាយនៅលើអាសនា ដែលនៅចំពោះព្រះយេហូវ៉ាផង គឺយ៉ាងនោះដែលទ្រង់បានស្អាងព្រះវិហាររួចជាស្រេច។
26 ស្តេចសាឡូម៉ូនធ្វើនាវា១ក្រុមនៅត្រង់អេស៊ាន-គេប៊ើរ ជាទីនៅមាត់សមុទ្រក្រហម ជិតអេឡាត ក្នុងស្រុកអេដំម
27 ឯហ៊ីរ៉ាម ទ្រង់ក៏ចាត់ពួកបាវបំរើទ្រង់ខ្លះ ដែលជាពួកជំនាញខាងជើងទឹក គឺជាអ្នកចំណេះខាងផ្លូវសមុទ្រ ឲ្យទៅក្នុងនាវាទាំងនោះ ជាមួយនឹងពួកបំរើរបស់សាឡូម៉ូន
28 គេក៏ទៅស្រុកអូភារ យកមាសពីស្រុកនោះមក បាន៤២០ហាបនាំមកថ្វាយស្តេចសាឡូម៉ូន។