១ ពង្សាវតារក្សត្រ 9:25-28 KHOV

25 មាន​៣​ដង​ក្នុង​១​ឆ្នាំ ដែល​សាឡូ‌ម៉ូន​ទ្រង់​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី នៅ​លើ​អាស‌នា ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាស‌នា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ផង គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច។

26 ស្តេច​សាឡូ‌ម៉ូន​ធ្វើ​នាវា​១​ក្រុម​នៅ​ត្រង់​អេស៊ាន-គេប៊ើរ ជា​ទី​នៅ​មាត់​សមុទ្រ​ក្រហម ជិត​អេឡាត ក្នុង​ស្រុក​អេដំម

27 ឯ​ហ៊ីរ៉ាម ទ្រង់​ក៏​ចាត់​ពួក​បាវ​បំរើ​ទ្រង់​ខ្លះ ដែល​ជា​ពួក​ជំនាញ​ខាង​ជើង​ទឹក គឺ​ជា​អ្នក​ចំណេះ​ខាង​ផ្លូវ​សមុទ្រ ឲ្យ​ទៅ​ក្នុង​នាវា​ទាំង​នោះ ជា​មួយ​នឹង​ពួក​បំរើ​របស់​សាឡូ‌ម៉ូន

28 គេ​ក៏​ទៅ​ស្រុក​អូភារ យក​មាស​ពី​ស្រុក​នោះ​មក បាន​៤២០​ហាប​នាំ​មក​ថ្វាយ​ស្តេច​សាឡូ‌ម៉ូន។