១ ពង្សាវតារក្សត្រ 9:9-15 KHOV

9 នោះ​គេ​នឹង​ឆ្លើយ​ឡើង​ថា គឺ​ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​គេ​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម គឺ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​គ្រប់​ទាំង​សេចក្តី​អាក្រក់​នេះ​មក​លើ​គេ។

10 លុះ​ផុត​២០​ឆ្នាំ​ដែល​សាឡូ‌ម៉ូន​ស្អាង​ទាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ទាំង​២​រួច​ជា​ស្រេច​ហើយ

11 (រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ផ្គត់‌ផ្គង់​ឈើ​តាត្រៅ និង​ឈើ​កកោះ ហើយ​មាស ថ្វាយ​សាឡូ‌ម៉ូន តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​គ្រប់​ចំពូក) នោះ​ស្តេច​ទ្រង់​ក៏​ប្រទាន​ទី​ក្រុង​២០ ក្នុង​ស្រុក​កាលី‌ឡេ ឲ្យ​ដល់​ហ៊ីរ៉ាម

12 រួច​ហ៊ីរ៉ាម​ចេញ​ពី​ក្រុង​ទីរ៉ុស ទៅ​មើល​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​សាឡូ‌ម៉ូន​បាន​ប្រទាន​នោះ តែ​ទ្រង់​មិន​សព្វ​ព្រះ‌ទ័យ​នឹង​ក្រុង​ទាំង​នោះ​ទេ

13 ក៏​មាន​ព្រះ‌បន្ទូល​ថា ប្អូន​អើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

14 ឯ​ហ៊ីរ៉ាម​ទ្រង់​ក៏​ផ្ញើ​មាស​១២០​ហាប​មក​ថ្វាយ​ដល់​សាឡូ‌ម៉ូន។

15 ឯ​ហេតុ​ដែល​ស្តេច​សាឡូ‌ម៉ូន​បាន​កេណ្ឌ​កំណែន នោះ​គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡិម ហើយ​ក្រុង​ហាសោរ ក្រុង​មេគី‌ដោ និង​ក្រុង​កេស៊ើរ