២ ពង្សាវតារក្សត្រ 10:1-4 KHOV

1 ឯ​អ័ហាប់​ទ្រង់​មាន​ព្រះ‌រាជ‌បុត្រា​៧០​អង្គ នៅ​ក្រុង​សាម៉ារី ហើយ​យេហ៊ូវ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​ឯ​ពួក​អ្នក​ដែល​ជា​កំពូល នៅ​យេស‌រាល ក្នុង​ក្រុង​សាម៉ារី គឺ​ជា​ពួក​ចាស់‌ទុំ និង​ពួក​អ្នក​បី‌បាច់‌រក្សា​អស់​ទាំង​បុត្រា​នៃ​អ័ហាប់​ថា

2 ឥឡូវ​នេះ ដែល​អ្នក​រាល់​គ្នា​មាន​បុត្រា​ទាំង​ប៉ុន្មាន នៃ​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នោះ ក៏​មាន​រទេះ​ចំបាំង និង​សេះ ហើយ​ទាំង​ទី​ក្រុង​ដែល​មាន​កំផែង និង​គ្រឿង​សស្ត្រា‌វុធ​ផង ដូច្នេះ កាល​ណា​សំបុត្រ​នេះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ

3 នោះ​ចូរ​រើស​យក​អ្នក​ណា​មួយ​ដែល​ល្អ ហើយ​សំណំ​ជាង​គេ​ក្នុង​ពួក​បុត្រា​នៃ​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា តាំង​ឡើង​ឲ្យ​សោយ‌រាជ្យ​ជំនួស​បិតា​ចុះ រួច​ឲ្យ​តស៊ូ​ការ‌ពារ​ដំណាក់​នៃ​ចៅ‌ហ្វាយ​អ្នក​រាល់​គ្នា​ទៅ

4 តែ​អ្នក​ទាំង​នោះ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​ថា មើល ស្តេច​២​អង្គ​នោះ​ពុំ​អាច​នឹង​ឈរ នៅ​មុខ​លោក​បាន​ទៅ​ហើយ ចំណង់​បើ​យើង ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ឈរ​នៅ​បាន