25 កាលលោកបានថ្វាយដង្វាយដុតរួចហើយ នោះក៏បង្គាប់ដល់ពួកចាំយាម និងពួកមេទ័ពថា ចូរឲ្យចូលទៅសំឡាប់គេចុះ កុំឲ្យអ្នកណាមួយចេញរួចឡើយ ដូច្នេះ គេក៏ប្រហារជីវិតអ្នកទាំងនោះដោយមុខដាវ ឯពួកចាំយាម និងពួកមេទ័ព ក៏បោះខ្មោចចេញទៅក្រៅ រួចគេទៅក្នុងទីក្រុងនៃវិហារព្រះបាលនោះ
26 ក៏យកអស់ទាំងរូបព្រះចេញពីវិហារព្រះបាលមកដុតចោល
27 ហើយវាយបំបាក់រូបព្រះ ព្រមទាំងបំផ្លាញវិហារព្រះបាល ធ្វើឲ្យទៅជាកន្លែងបន្ទោលាមក ដរាបដល់សព្វថ្ងៃនេះ។
28 គឺយ៉ាងនោះដែលយេហ៊ូវបានបំបាត់ព្រះបាល ពីពួកអ៊ីស្រាអែលចេញ។
29 ប៉ុន្តែ ត្រង់ឯអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ គឺជាកូនគោមាសនៅក្រុងបេត-អែល និងនៅក្រុងដាន់ នោះយេហ៊ូវមិនបានលែងប្រព្រឹត្តតាមទេ
30 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកយេហ៊ូវថា ដោយព្រោះឯងបានប្រព្រឹត្តល្អ ដោយសំរេចសេចក្តីដែលត្រឹមត្រូវនៅភ្នែកអញ ហើយបានធ្វើដល់ជំនួរវង្សរបស់អ័ហាប់ តាមគ្រប់ទាំងគំនិតដែលនៅក្នុងចិត្តអញ នោះពួកកូនចៅឯងនឹងបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល រហូតដល់អស់៤ដំណ
31 តែយេហ៊ូវមិនបានប្រុងប្រយ័ត្ន និងដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ឲ្យអស់ពីចិត្តទេ គឺលោកមិនបានលែងប្រព្រឹត្ត តាមអំពើបាបរបស់យេរ៉ូបោម ដែលបាននាំឲ្យពួកអ៊ីស្រាអែល ធ្វើបាបតាមនោះទេ។