២ ពង្សាវតារក្សត្រ 10:26-32 KHOV

26 ក៏​យក​អស់​ទាំង​រូប​ព្រះ​ចេញ​ពី​វិហារ​ព្រះ‌បាល​មក​ដុត​ចោល

27 ហើយ​វាយ​បំបាក់​រូប​ព្រះ ព្រម​ទាំង​បំផ្លាញ​វិហារ​ព្រះ‌បាល ធ្វើ​ឲ្យ​ទៅ​ជា​កន្លែង​បន្ទោ​លាមក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

28 គឺ​យ៉ាង​នោះ​ដែល​យេហ៊ូវ​បាន​បំបាត់​ព្រះ‌បាល ពី​ពួក​អ៊ីស្រា‌អែល​ចេញ។

29 ប៉ុន្តែ ត្រង់​ឯ​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ដែរ គឺ​ជា​កូន​គោ​មាស​នៅ​ក្រុង​បេត-អែល និង​នៅ​ក្រុង​ដាន់ នោះ​យេហ៊ូវ​មិន​បាន​លែង​ប្រព្រឹត្ត​តាម​ទេ

30 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យេហ៊ូវ​ថា ដោយ​ព្រោះ​ឯង​បាន​ប្រព្រឹត្ត​ល្អ ដោយ​សំរេច​សេចក្តី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ហើយ​បាន​ធ្វើ​ដល់​ជំនួរ​វង្ស​របស់​អ័ហាប់ តាម​គ្រប់​ទាំង​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​អញ នោះ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​៤​ដំណ

31 តែ​យេហ៊ូវ​មិន​បាន​ប្រុង​ប្រយ័ត្ន និង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​អស់​ពី​ចិត្ត​ទេ គឺ​លោក​មិន​បាន​លែង​ប្រព្រឹត្ត តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល ធ្វើ​បាប​តាម​នោះ​ទេ។

32 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​តាំង​កាត់​ដែន​ស្រុក​ចេញ​ពី​នគរ​អ៊ីស្រា‌អែល គឺ​ហាសែល​ទ្រង់​មក​វាយ​សាសន៍​អ៊ីស្រា‌អែល នៅ​អស់​ទាំង​ព្រំ‌ដែន​ស្រុក​របស់​គេ