២ ពង្សាវតារក្សត្រ 10:3-9 KHOV

3 នោះ​ចូរ​រើស​យក​អ្នក​ណា​មួយ​ដែល​ល្អ ហើយ​សំណំ​ជាង​គេ​ក្នុង​ពួក​បុត្រា​នៃ​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា តាំង​ឡើង​ឲ្យ​សោយ‌រាជ្យ​ជំនួស​បិតា​ចុះ រួច​ឲ្យ​តស៊ូ​ការ‌ពារ​ដំណាក់​នៃ​ចៅ‌ហ្វាយ​អ្នក​រាល់​គ្នា​ទៅ

4 តែ​អ្នក​ទាំង​នោះ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​ថា មើល ស្តេច​២​អង្គ​នោះ​ពុំ​អាច​នឹង​ឈរ នៅ​មុខ​លោក​បាន​ទៅ​ហើយ ចំណង់​បើ​យើង ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ឈរ​នៅ​បាន

5 ដូច្នេះ ឧកញ៉ា​វាំង និង​ចៅ‌ហ្វាយ​ទី​ក្រុង ព្រម​ទាំង​ពួក​ចាស់‌ទុំ និង​ពួក​អ្នក​ដែល​បាន​បី‌បាច់‌រក្សា​ពួក​បុត្រា ក៏​ចាត់​គេ​ឲ្យ​ទៅ​ជំរាប​យេហ៊ូវ​ថា យើង​ខ្ញុំ​រាល់​គ្នា ជា​អ្នក​បំរើ​របស់​លោក នឹង​ធ្វើ​តាម​តែ​លោក​បង្គាប់​គ្រប់​ជំពូក យើង​ខ្ញុំ​មិន​ព្រម​តាំង​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្តេច​ទេ សូម​លោក​ធ្វើ​តាម​តែ​សេចក្តី​ដែល​លោក​គិត​ឃើញ​ថា​ល្អ​ចុះ

6 រួច​លោក​ក៏​ធ្វើ​សំបុត្រ​ទី​២​ផ្ញើ​ទៅ​គេ​ថា បើ​អ្នក​រាល់​គ្នា​កាន់​ខាង​ខ្ញុំ ហើយ​ចង់​ស្តាប់​តាម​បង្គាប់​ខ្ញុំ​មែន នោះ​ចូរ​កាត់​ក្បាល​ពួក​បុត្រា​នៃ​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា​ចុះ រួច​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​ណេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ​នៅ​ត្រង់​យេស‌រាល រីឯ​ពួក​បុត្រា​នៃ​ស្តេច​ទាំង​៧០​អង្គ នោះ​សុទ្ធ​តែ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ធំ ក្នុង​ទី​ក្រុង​ដែល​បាន​បី‌បាច់‌រក្សា

7 ដូច្នេះ កាល​សំបុត្រ​បាន​ទៅ​ដល់​ហើយ គេ​ក៏​ចាប់​ពួក​បុត្រា​ស្តេច​ទាំង​៧០​អង្គ​សំឡាប់​ទៅ ដាក់​ព្រះ‌សិរ​គ្រប់​អង្គ​ទៅ​ក្នុង​កញ្ឆេ​ផ្ញើ​ទៅ​ឯ​លោក នៅ​ត្រង់​យេស‌រាល

8 នោះ​មាន​ម្នាក់​នាំ​ដំណឹង​មក​ជំរាប​លោក​ថា គេ​យក​ព្រះ‌សិរ​នៃ​ពួក​បុត្រា​ស្តេច​មក​ហើយ លោក​បង្គាប់​ថា ចូរ​ដាក់​ជា​២​គំនរ នៅ​ត្រង់​មាត់​ទ្វារ​កំផែង​រហូត​ដល់​ព្រឹក​ទៅ

9 លុះ​ដល់​ព្រឹក​ឡើង​លោក​ក៏​ចេញ​ទៅ​ឈរ មាន​ប្រសាសន៍​នឹង​បណ្តា‌ជន​ទាំង‌ឡាយ​ថា អ្នក​រាល់​គ្នា​សុចរិត​ទេ មើល គឺ​ខ្ញុំ​ហើយ​ដែល​បាន​បះ‌បោរ​នឹង​ចៅ‌ហ្វាយ​របស់​ខ្ញុំ ព្រម​ទាំង​សំឡាប់​ផង តែ​អ្នក​ណា​បាន​សំឡាប់​អ្នក​ទាំង​នេះ