17 រួចមកយេហូយ៉ាដា លោកឲ្យស្តេច និងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា ហើយឲ្យស្តេច និងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ
18 ក្រោយនោះពួកបណ្តាជនទាំងឡាយដែលនៅក្នុងស្រុក គេចូលទៅបំផ្លាញវិហារព្រះបាល បំបាក់បំបែកអស់ទាំងអាសនា ព្រមទាំងរូបព្រះអស់រលីង ក៏សំឡាប់ម៉ាត់ថាន ជាសង្ឃនៃព្រះបាល នៅត្រង់មុខអាសនា រួចយេហូយ៉ាដាដ៏ជាសង្ឃ លោកតាំងឲ្យមានពួកត្រួតត្រា ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
19 លោកក៏នាំយកពួកមេទ័ព ពួកនាយ និងពួកថ្មើរជើង ព្រមទាំងពួកបណ្តាជនទាំងប៉ុន្មាននៅក្នុងស្រុក ទៅដង្ហែស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ចូលទៅក្នុងដំណាក់ហ្លួង តាមផ្លូវទ្វារកំផែង ជាទីរបស់ពួកចាំយាម ហើយទ្រង់ក៏ឡើងគង់លើបល្ល័ង្ករាជ្យ
20 ដូច្នេះ ពួកបណ្តាជនទាំងឡាយនៅក្នុងស្រុក គេរីករាយសប្បាយឡើងទាំងអស់គ្នា ហើយទីក្រុងក៏មានសេចក្តីសុខសាន្តត្រាណ ឯអ័ថាលា គេបានធ្វើគុតព្រះនាងដោយដាវ នៅត្រង់ដំណាក់ស្តេចទៅ។