២ ពង្សាវតារក្សត្រ 11:3-9 KHOV

3 បុត្រ​នោះ​ក៏​នៅ​ជា​មួយ​នឹង​នាង លាក់​ទុក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​អស់​៦​ឆ្នាំ ឯ​ព្រះ‌នាង​អ័ថា‌លា បាន​សោយ‌រាជ្យ​លើ​នគរ។

4 លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​ពួក​មេ‌ទ័ព ពួក​នាយ និង​ពួក​ថ្មើរ​ជើង មក​ឯ​លោក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លោក​ក៏​តាំង​សញ្ញា​នឹង​គេ ហើយ​ឲ្យ​គេ​ស្បថ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​បង្ហាញ​ឲ្យ​គេ​ឃើញ​បុត្រា​នៃ​ស្តេច​នោះ

5 លោក​បង្គាប់​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ គឺ​ពួក​អ្នក​រាល់​គ្នា​១​ភាគ​ក្នុង​៣ ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ត្រួត​លើ​ការ​ចាំ​យាម រក្សា​នៅ​មន្ទីរ​របស់​ស្តេច

6 ត្រូវ​ឲ្យ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ ហើយ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​ទ្វារ​ខាង​ក្រោយ​ទី​នៃ​ពួក​ចាំ​យាម អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​យ៉ាង​នោះ កុំ​ឲ្យ​អ្នក​ណា​ចូល​ឡើយ

7 ឯ​អ្នក​រាល់​គ្នា​ទាំង​២​កង ដែល​ចេញ​វេន​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ព័ទ្ធ​ជុំវិញ​ស្តេច

8 ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​គ្រឿង​សស្រ្តា‌វុធ នៅ​ដៃ​រៀង​ខ្លួន​ចោម​ព័ទ្ធ​ស្តេច បើ​មាន​អ្នក​ណា​ចូល​ហួស​ថែវ​អ្នក​រាល់​គ្នា​មក នោះ​ត្រូវ​សំឡាប់​ចេញ ហើយ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ស្តេច ក្នុង​កាល​ដែល​ទ្រង់​យាង​ចេញ​ទៅ និង​ចូល​មក​ផង។

9 ពួក​មេ‌ទ័ព គេ​ធ្វើ​តាម​បង្គាប់​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ​គ្រប់​ជំពូក គេ​នាំ​យក​ពួក​កង​គេ​រៀង​ខ្លួន ជា​ពួក​ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សំរាក និង​ពួក​ដែល​ចេញ​វេន​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ មក​ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ