២ ពង្សាវតារក្សត្រ 13:14-20 KHOV

14 នៅ​គ្រា​នោះ អេលី‌សេ​លោក​ចាប់​ឈឺ ដោយ​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​ឈ្ងោក​យំ​នឹង​លោក ដោយ​ព្រះ‌បន្ទូល​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នេះ​គឺ​ជា​ព្រះ‌រាជ‌រថ និង​ទ័ព​សេះ របស់​ពួក​អ៊ីស្រា‌អែល​ហើយ

15 អេលី‌សេ​ទូល​តប​ថា សូម​យក​ធ្នូ និង​ព្រួញ​មក ទ្រង់​ក៏​យក​ធ្នូ និង​ព្រួញ​មក​ឯ​លោក

16 រួច​ទូល​ថា សូម​ទ្រង់​ដំឡើង​ធ្នូ​ទៅ នោះ​ទ្រង់​ក៏​ដំឡើង ហើយ​អេលី‌សេ​ដាក់​ដៃ​លើ​ព្រះ‌ហស្ត​ស្តេច

17 រួច​លោក​ទូល​ថា សូម​បើក​បង្អួច​ខាង​កើត​ទៅ ទ្រង់​ក៏​បើក អេលី‌សេ​ទូល​ថា សូម​បាញ់​ទៅ ហើយ​ទ្រង់​ក៏​បាញ់ លោក​ទូល​ថា នេះ​ហើយ​ជា​ព្រួញ​ជ័យ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រួញ​ជ័យ‌ជំនះ​ដែល​ឈ្នះ​ពួក​សាសន៍​ស៊ីរី ដ្បិត​ទ្រង់​នឹង​ប្រហារ​ពួក​ស៊ីរី​នៅ​ត្រង់​អាផែក ទាល់​តែ​គេ​វិនាស​សាប‌សូន្យ​ទៅ

18 រួច​លោក​ទូល​ថា សូម​ចាប់​យក​ព្រួញ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ចាប់​យក លោក​ក៏​ទូល​ទៀត​ថា សូម​បាញ់​ទៅ​ដី​ទៅ ទ្រង់​ក៏​បាញ់​អស់​គំរប់​៣​ដង​រួច​ឈប់

19 នោះ​អ្នក​សំណប់​របស់​ព្រះ​ក៏​ខឹង​នឹង​ស្តេច ហើយ​ទូល​ថា គួរ​តែ​ទ្រង់​បាន​បាញ់​ដល់​ទៅ​៥ ឬ​៦​ដង​ចុះ នោះ​ទ្រង់​នឹង​បាន​វាយ​ពួក​ស៊ីរី ទាល់​តែ​បាន​បំផ្លាញ​គេ​ឲ្យ​សូន្យ​បាត់​ទៅ តែ​ឥឡូវ​នេះ​ទ្រង់​នឹង​វាយ​គេ បាន​ត្រឹម​តែ​៣​ដង​ប៉ុណ្ណោះ។

20 ឯ​អេលី‌សេ លោក​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក រួច​ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ពួក​កង​នៃ​សាសន៍​ម៉ូអាប់ ក៏​ទន្រ្ទាន​ចូល​មក​ក្នុង​ស្រុក