22 ឯហាសែល ជាស្តេចស្រុកស៊ីរី ទ្រង់ចេះតែសង្កត់សង្កិនពួកអ៊ីស្រាអែល ដរាបដល់អស់ព្រះជន្មយ៉ូអាហាស
23 ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្តីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្តីសញ្ញា ដែលទ្រង់តាំងនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យ និងបំផ្លាញគេទេ ហើយលុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ
24 រួចមកហាសែលជាស្តេចស៊ីរីក៏សុគតទៅ នោះបេន-ហាដាឌ់ ជាព្រះរាជបុត្រាក៏សោយរាជ្យឡើងជំនួសបិតា
25 រួចយ៉ូអាស ជាបុត្រនៃយ៉ូអាហាស ក៏ចាប់យកអស់ទាំងទីក្រុង ដែលហាសែលបានច្បាំងចាប់យក ពីកណ្តាប់ព្រះហស្តនៃព្រះបិតា ចេញពីកណ្តាប់ដៃនៃបេន-ហាដាឌ់ ជាបុត្រហាសែល មកវិញ យ៉ូអាសទ្រង់វាយគេអស់៣ដង ហើយក៏បានទីក្រុងទាំងប៉ុន្មាន នៃពួកអ៊ីស្រាអែលមកវិញ។