11 រីឯដំណើរឯទៀតពីសាការី នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
12 នេះហើយជាសេចក្តី ដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងយេហ៊ូវថា គឺពួកកូនចៅឯងនឹងបានសោយរាជ្យលើពួកអ៊ីស្រាអែល ដរាបដល់៤ដំណ ការនោះក៏កើតមកដូច្នោះមែន។
13 ឯសាលូម ជាកូនយ៉ាបេស ទ្រង់ចាប់តាំងសោយរាជ្យ នៅឆ្នាំទី៣៩ ក្នុងរាជ្យអ័សារា ជាស្តេចយូដា ក៏សោយរាជ្យនៅក្រុងសាម៉ារីបាន១ខែ
14 រួចមណាហិមជាកូនកាឌី ក៏ចេញពីក្រុងធើសា ឡើងទៅឯក្រុងសាម៉ារី សំឡាប់សាលូម ជាកូនយ៉ាបេសបង់ នៅក្រុងសាម៉ារីទៅ ហើយឡើងសោយរាជ្យជំនួសទ្រង់
15 រីឯដំណើរឯទៀតពីសាលូម និងការក្បត់ដែលទ្រង់បង្កើត នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
16 គ្រានោះ មណាហិមទ្រង់វាយក្រុងធីពសា និងមនុស្សទាំងអស់ដែលនៅក្នុងក្រុងនោះ ព្រមទាំងស្រុកនៅជុំវិញ ចាប់តាំងពីធើសាទៅ ពីព្រោះគេមិនបានបើកទ្វារក្រុងទទួលទ្រង់ទេ បានជាទ្រង់ប្រហារជីវិតគេ ហើយវះពោះពួកស្រីៗដែលមានទំងន់ទាំងប៉ុន្មានផង។
17 នៅឆ្នាំទី៣៩ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះមណាហិម ជាកូនកាឌី ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែល ក៏សោយរាជ្យនៅក្រុងសាម៉ារីបាន១០ឆ្នាំ