15 រីឯដំណើរឯទៀតពីសាលូម និងការក្បត់ដែលទ្រង់បង្កើត នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
16 គ្រានោះ មណាហិមទ្រង់វាយក្រុងធីពសា និងមនុស្សទាំងអស់ដែលនៅក្នុងក្រុងនោះ ព្រមទាំងស្រុកនៅជុំវិញ ចាប់តាំងពីធើសាទៅ ពីព្រោះគេមិនបានបើកទ្វារក្រុងទទួលទ្រង់ទេ បានជាទ្រង់ប្រហារជីវិតគេ ហើយវះពោះពួកស្រីៗដែលមានទំងន់ទាំងប៉ុន្មានផង។
17 នៅឆ្នាំទី៣៩ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះមណាហិម ជាកូនកាឌី ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែល ក៏សោយរាជ្យនៅក្រុងសាម៉ារីបាន១០ឆ្នាំ
18 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គឺដរាបដល់អស់ព្រះជន្មទ្រង់ នោះទ្រង់មិនបានវៀរបង់លែងតាមអំពើបាបដែលយេរ៉ូបោម ជាកូននេបាតបានធ្វើ ទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើតាម នោះឡើយ
19 នៅគ្រានោះ ពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូលក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់១ពាន់ហាប ដល់ពូលឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួន នៅក្នុងអំណាចខ្លួន
20 ឯមណាហិម ទ្រង់ទារប្រាក់នោះ ពីពួកជនជាតិអ៊ីស្រាអែលវិញ គឺពីពួកអ្នកមាន ក្នុងម្នាក់ៗ៥០រៀល សំរាប់នឹងថ្វាយដល់ស្តេចស្រុកអាសស៊ើរ ដូច្នេះ ស្តេចអាសស៊ើរ ទ្រង់ក៏ថយចេញទៅវិញ មិនបាននៅជាប់ក្នុងស្រុកនោះទេ
21 រីឯដំណើរឯទៀតពីមណាហិម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ