31 រីឯដំណើរឯទៀតពីពេកា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
32 នៅឆ្នាំទី២ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល នោះយ៉ូថាម ជាបុត្រអ័សារា ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
33 កាលទ្រង់ឡើងសោយរាជ្យ នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេរូសា បុត្រីសាដុក
34 ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គឺទ្រង់ប្រព្រឹត្តតាមគ្រប់ទាំងសេចក្តី ដែលអ័សារា ជាបិតាទ្រង់បានធ្វើ
35 ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាន នៅលើទីខ្ពស់ទាំងនោះនៅឡើយ គឺស្តេចនេះហើយ ដែលធ្វើទ្វារកំផែងខាងលើរបស់ព្រះវិហារនៃព្រះយេហូវ៉ា
36 រីឯដំណើរឯទៀតពីយ៉ូថាម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ។
37 នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់ចាប់តាំងចាត់រេស៊ីន ជាស្តេចស៊ីរី និងពេកា ជាកូនរេម៉ាលា ឲ្យទៅទាស់នឹងពួកយូដា